• SBS Khmer - SBS ខ្មែរ

  • By: SBS
  • Podcast

SBS Khmer - SBS ខ្មែរ

By: SBS
  • Summary

  • Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
    Copyright 2024, Special Broadcasting Services
    Show More Show Less
activate_Holiday_promo_in_buybox_DT_T2
activate_samplebutton_t1
Episodes
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤
    Oct 4 2024
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការអំពាវនាវឱ្យប្រជាជនអូស្ត្រាលីចាកចេញពីប្រទេសលីបង់ ខណៈដែលរដ្ឋាភិបាលសហព័ន្ធ មានសំបុត្រយន្តហោះចំនួន 500 សន្លឹកនៅលើជើងហោះហើរពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ។ ** រដ្ឋាភិបាលព្រមានកុំឱ្យក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ដើរដង្ហែរខួបនៃការវាយប្រហារថ្ងៃទី ៧ តុលា។ ** តម្លៃប្រេងឆៅកើនឡើង ដោយសារតែក្តីបារម្ភអំពីភាពតានតឹងកាន់តែអាក្រក់ឡើង នៅមជ្ឈិមបូព៌ា។
    Show More Show Less
    12 mins
  • ការ​ចាប់​ខ្លួន​អ្នកកាសែត ម៉ិច ដារ៉ា នាំឱ្យ​មានការអំពាវនាវឱ្យដោះលែងភ្លាមៗ
    Oct 3 2024
    អ្នកកាសែតម្នាក់ ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារតែបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គម។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តុលាការ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ ភ្លាមៗ អ្នកកាសែតរូបនេះ ត្រូវបានបញ្ជូន ទៅឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល។
    Show More Show Less
    10 mins
  • ប្រជាជនអូស្រ្តាលីជាច្រើនដែលពឹងផ្អែកលើប្រាក់ជំនួយពីរដ្ឋ គ្មានលទ្ធភាពជួលផ្ទះរស់នៅ
    Sep 27 2024
    ប្រជាជនអូស្ត្រាលីជាច្រើនដែលទទួលបានជំនួយប្រាក់ចំណូលពីរដ្ឋាភិបាល ឥឡូវនេះគ្មានលទ្ធភាពអាចជួលផ្ទះបានទេ ឬក៏កំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅពេលស្វែងរកផ្ទះជួលនៅទូទាំងទីក្រុងរាជធានី និងនៅតាមតំបន់ជនបទសំខាន់ៗនៅក្នុងប្រទេស។ របាយការណ៍ថ្មីមួយដោយក្រុមអ្នកតស៊ូមតិផ្នែកលំនៅឋាន Everybody's Home គូសបញ្ជាក់អំពីបញ្ហានេះ ដែលមូលហេតុភាគច្រើនត្រូវបានជំរុញដោយការកើនឡើងនៃថ្លៃជួល និងការបណ្តេញចេញដោយគ្មានហេតុផល ហើយកំពុងអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់។
    Show More Show Less
    7 mins

What listeners say about SBS Khmer - SBS ខ្មែរ

Average customer ratings

Reviews - Please select the tabs below to change the source of reviews.