• នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤
    Oct 4 2024
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការអំពាវនាវឱ្យប្រជាជនអូស្ត្រាលីចាកចេញពីប្រទេសលីបង់ ខណៈដែលរដ្ឋាភិបាលសហព័ន្ធ មានសំបុត្រយន្តហោះចំនួន 500 សន្លឹកនៅលើជើងហោះហើរពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ។ ** រដ្ឋាភិបាលព្រមានកុំឱ្យក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ដើរដង្ហែរខួបនៃការវាយប្រហារថ្ងៃទី ៧ តុលា។ ** តម្លៃប្រេងឆៅកើនឡើង ដោយសារតែក្តីបារម្ភអំពីភាពតានតឹងកាន់តែអាក្រក់ឡើង នៅមជ្ឈិមបូព៌ា។
    Show More Show Less
    12 mins
  • ការ​ចាប់​ខ្លួន​អ្នកកាសែត ម៉ិច ដារ៉ា នាំឱ្យ​មានការអំពាវនាវឱ្យដោះលែងភ្លាមៗ
    Oct 3 2024
    អ្នកកាសែតម្នាក់ ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារតែបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គម។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តុលាការ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ ភ្លាមៗ អ្នកកាសែតរូបនេះ ត្រូវបានបញ្ជូន ទៅឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល។
    Show More Show Less
    10 mins
  • ប្រជាជនអូស្រ្តាលីជាច្រើនដែលពឹងផ្អែកលើប្រាក់ជំនួយពីរដ្ឋ គ្មានលទ្ធភាពជួលផ្ទះរស់នៅ
    Sep 27 2024
    ប្រជាជនអូស្ត្រាលីជាច្រើនដែលទទួលបានជំនួយប្រាក់ចំណូលពីរដ្ឋាភិបាល ឥឡូវនេះគ្មានលទ្ធភាពអាចជួលផ្ទះបានទេ ឬក៏កំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅពេលស្វែងរកផ្ទះជួលនៅទូទាំងទីក្រុងរាជធានី និងនៅតាមតំបន់ជនបទសំខាន់ៗនៅក្នុងប្រទេស។ របាយការណ៍ថ្មីមួយដោយក្រុមអ្នកតស៊ូមតិផ្នែកលំនៅឋាន Everybody's Home គូសបញ្ជាក់អំពីបញ្ហានេះ ដែលមូលហេតុភាគច្រើនត្រូវបានជំរុញដោយការកើនឡើងនៃថ្លៃជួល និងការបណ្តេញចេញដោយគ្មានហេតុផល ហើយកំពុងអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់។
    Show More Show Less
    7 mins
  • #70 Talking over a BBQ (Med) - សិក្សាភាសាអង់គ្លេសភាគទី70៖ និយាយអំពីការអាំងសាច់
    Sep 26 2024
    Learn how to describe cooking at a barbecue. - រៀនពីរបៀបពិពណ៌នាអំពីការចម្អិនអាហារនៅពេលអាំងសាច់ bbq។
    Show More Show Less
    12 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤
    Sep 26 2024
    *** មានការជំរុញឱ្យពលរដ្ឋអូស្ត្រាលីនៅប្រទេសលីបង់ជម្លៀសខ្លួនចេញ ខណៈស្ថានភាពកាន់តែអាក្រក់ទៅៗ... *** ហេរញ្ញិកសហព័ន្ធចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន... ***កំណើនសេដ្ឋកិច្ចអូស្រ្តាលី រំពឹងថាទាបជាងមធ្យមភាគ។
    Show More Show Less
    9 mins
  • ​សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បោះពុម្ព​ផ្សាយជាផ្លូវការ
    Sep 26 2024
    ការប៉ុនប៉ងធ្វើឃាត លើលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា ត្រូវបានបង្ហាញ នៅក្នុងសៀវភៅ ១ក្បាល ដែលមានចំណងជើងថា «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន»។ ជាសៀវភៅ ដែលស្រាវជ្រាវនិពន្ធ ដោយលោក អៀង ពិសី ផ្អែកតាមការផ្តល់ព័ត៌មានពីលោកឧត្តមសេនីយ៍ ផ្កាយបី ឈ្មោះ មាស សុខុន ដែលអះអាងថា ជាអង្គរក្ស និងជាអ្នកបើកឡានឱ្យលោកហ៊ុនសែន ចាប់តាំងពីលោក ក្លាយជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥។
    Show More Show Less
    7 mins
  • សហគមន៍ខ្មែររដ្ឋញូសៅវែលរៀបចំកម្មវិធីបង្រៀនវិចនំអន្សមក្នុងឱកាសបុណ្យកាន់បិណ្ឌ
    Sep 25 2024
    នំអន្សមគឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ទំនងជាមានប្រវត្តិ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២។ នំអន្សម មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំណាងមួយឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្មែរយើងទៀតផង។ តាមទំនៀមទំលាប់ ប្រជាជនខ្មែរយើងតែងតែវិចនំអន្សមនៅក្នុងកិច្ចពិធីជាច្រើន ដូចជា បុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ពិធីមង្គលការ ពិធីឡើងអ្នកតា ។ល។ ក្នុងឱកាសបុណ្យកាន់បិណ្ឌ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ នៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដែលត្រូវនឹងថ្ងៃបិណ្ឌ ១១ សហគមន៍ខ្មែរសាជីវកម្មរដ្ឋញូសៅវែល នឹងមានរៀបចំកម្មវិធីវិចនំអន្សមនៅសហគមន៍ខ្មែរផ្ទាល់ ដែលមានទីតាំងនៅក្នុងវត្តបុន្នីរីក។ សូមស្តាប់បទសម្ភាសន៍ជាមួយ លោកស្រី ជុំ ចន្ធី ដែលជាប្រធានសហគមន៍ខ្មែរនៃរដ្ឋញូសៅវែល។
    Show More Show Less
    12 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤
    Sep 25 2024
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ព្យាយាមគេចវេសពីរបាយការណ៍ដែលថារដ្ឋាភិបាលកំពុងពិចារណាលើការផ្លាស់ប្តូរការកាត់កងពន្ធ negative gearing។ ** អតិផរណាធ្លាក់ចុះ ប៉ុន្តែអត្រាការប្រាក់នៅទ្រឹងនៅឡើយ។ ** លោកដូណាល់ ត្រាំ ត្រូវបានមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ប្រាប់ឱ្យដឹងអំពីការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឃាតរូបលោក។
    Show More Show Less
    11 mins